អាថ៌កំបាំងទាំង ១០នៃព្រឹត្តិការណ៍ ១១កញ្ញា
របស់អាមេរិក ។ គ្រប់រូបភាពដែលបង្កឡើងដោយអំពើវាយប្រហារនោះបានដក់ជាប់ក្នុងចិត្ត
របស់ប្រជាជនទូទៅនៅទូទាំងពិភពលោកគ្មានថ្ងៃបំភ្លេចបានឡើយ ។ ទន្ទឺមនឹងរូបភាពដែល
មិនអាចបំភ្លេចបានទាំងអស់នោះក៏មានអាថ៌កំបាំងការពិតមួយចំនួនដែលកម្រមានអ្នកណា
ដឹងណាស់ ហើយពេលនេះយើងសូមលើកយកអាថ៌កំបាំងចំនួន ១០មកបង្ហាញជូនប្រិយមិត្ត
អ្នកអានដូចតទៅ៖
១.កុមារចំនួន ៣០៥១ នាក់ត្រូវបានបាត់បង់ឪពុក រឺម្តាយក្រោយថ្ងៃ ១១កញ្ញា ។ ក្នុងនោះទៀត
សោតគឺមានទារក ១៧នាក់ស្ថិតនៅក្នុងផ្ទៃម្តាយនៅឡើយខណៈពេលដែលឪពុករបស់ពួកគេ
បានបាត់បង់ជីវិតនៅក្នុងអំពើវាយប្រហារជាប្រវត្តិសាស្រ្ត ១១កញ្ញនោះ ។
រយៈពេល ៩ខែក្រោយបន្ទាប់ពីថ្ងៃនៃព្រឹត្តិការណ៍ ការធ្វើស្ថិតិអំពីអត្រាកំណើតនៅក្នុងទីក្រុង
New York បានបង្ហាញអោយឃើញថាមានការកើនឡើងរហូតដល់ ២០ភាគរយ បើប្រៀប
ធៀបស្ថិតិដូចគ្នានេះដែរនៅក្នុងឆ្នាំ ២០០០ ។
២.តំលៃសរុបនៃផលិតផលសិល្បៈត្រូវបានបាត់បង់ទាំងស្រុងបន្ទាប់ពីអាគារមជ្ឈមណ្ឌល
ពាណិជ្ជកម្មពិភពលោកទាំងពីរ (WTC) បានបាក់ស្រុតរងការខូចខាតដែលមានតំលៃលើស
ពី ១០០ លានដុល្លាអាមេរិក ។ ក្នុងនោះមានទាំងផ្ទាំងគំនូររបស់វិចិត្រករដ៏ល្បីឈ្មោះ Pablo
Picasso ផងដែរ ។
៣.មនុស្សទាំងពួងមានការកោតសរសើរចំពោះការចូលរួមរបស់សុនខ ក្នុងការស្វែងរកជន
រងគ្រោះដែលនៅមានជីវិតក្រោយថ្ងៃព្រឹត្តិការណ៍ ។ តែបែរជាភ្លេចគិតទៅដល់សុនខមួយ
មានឈ្មោះថា Roselle ដែលជាសុនខប្រដេញមួយក្បាលប្រភេទ Labrador មានភារកិច្ច
នាំផ្លូវម្ចាស់ពិការភ្នែកម្នាក់របស់វាឈ្មោះ Michael Hingson ។ Roselle បាននាំផ្លូវ Hingson ពី
ជាន់ទី ៧៨ នៃអាគារ WTC ខាងជើងតាមជណ្តើរកាំរហូតមកដល់ក្រោមនិងនាំទៅកាន់ទី
លំនៅរបស់មិត្តភក្តិលោក Hingson ដោយសុវត្ថិភាព ។
៤.កម្មករទាំងឡាយត្រូវធ្វើការបោសសំអាតនូវកំទេចកំទីដែលត្រូវបានបំផ្លាញនោះប្រមាណ
ជា ១លានតោនដើម្បីស្វែងរកជនរងគ្រោះ ។ ពួកគេបានរកឃើញនូវរបស់ប្រើប្រាស់ចំនួន
៦៥,០០០ ក្នុងនោះមាននាឡិកា ៤៣៧គ្រឿងនិងចិញ្ចៀនអាពាហ៍ពិពាហ៍ ១៤៤ វង់ផងដែរ ។
៥.រយៈពេល ៣ម៉ោងមុនការកើតឡើងនៃព្រឹត្តិការណ៍,ឧបករណ៍មួយគ្រឿងដែលគេហៅថា
ម៉ាស៊ីនព្យាករណ៍ព្រឹត្តិការណ៍ចៃដន្យ ដែលបានដាក់នៅក្នុងសាកលវិទ្យាល័យ Princetonបាន
ព្យាករណ៍ដឹងមុនថានឹងមានព្រឹត្តិការណ៍ដ៏អាក្រក់មួយនឹងកើតឡើង ។
៦.នៅក្នុងលំហាត់យោធាមួយដែលមានឈ្មោះថា"អ្នកការពារដ៏សំងាត់" មជ្ឈមណ្ឌលបញ្ជារ
ការការពារដែនអាកាសអាមេរិចខាងជើង(NORAD) ជាអង្គភាពមានភារកិច្ចការពារដែន
អាកាសរបស់អាមេរិក បានធ្វើការប៉ាន់ស្មានថាយ៉ាងហោចណាស់មានអំពើប្លន់យន្តហោះ
ចំនួន ៤ករណី បានកើតឡើងក្នុងសប្តាហ៍មុនពេលផ្ទុះព្រឹត្តិកាណ៍ថ្ងៃ ១១ កញ្ញា ។ លើសពី
នេះទៀត ពួកគេថែមទាំងបានធ្វើគំរោងការប៉ាន់ស្មានមួយផ្សេងទៀតនៅពេលព្រឹកមុនពេល
ដែលអាមេរិកត្រូវរងការវាយប្រហារ ។
៧.មានភេវរករអាកាសរហូតដល់ ៥នាក់ក្នុងចំនោម ១៩ នាក់ដែលបានចូលរួមធ្វើការវាយ
ប្រហារក្នុងព្រឹត្តិការណ៍ ១១កញ្ញា បានសំរាកនៅក្នុងសណ្ឋាគារមួយនៅក្បែរក្លោងទ្វារចូល
អង្គភាពការពារសន្តិសុខជាតិរបស់អាមេរិក (NSA) មុនថ្ងៃពួកភេវរករទាំងនោះធ្វើការប្លន់
យន្តហោះដើម្បីវាយប្រហារលើអាគារពាណិជ្ជកម្ម WTC ។
៨.John Patrick O’Neill អតីតភ្នាក់ងារពិសេសធ្លាប់ដឹកនាំនៅក្នុងក្រសួងសើបការណ៍សំងាត់
របស់អាមរិក (FBI) និងចូលរួមស៊ើបអង្កេតពីទំនាក់ទំនងរបស់ពួក Al-Qaeda នៅក្នុងការវាយ
ប្រហារដោយគ្រាប់បែកមកលើអាគារ WTC ក្នុងឆ្នាំ ១៩៩៣ បានចាកចេញពី FBI ដោយសារ
ការខ្វែងគំនិតគ្នាអំពីបញ្ហានយោបាយ ។ O'Neill បានទទួលយកដំណែងថ្មីក្នុងតួនាទីជាអ្នក
ទទួលខុសត្រូវផ្នែកសន្តិសុខនៅ WTC និងបានស្លាប់នៅក្នុងថ្ងៃ ១១ កញ្ញា ។
៩.មានសាកសពត្រឹមតែ ២៩១ សាកសពប៉ុណ្ណោះដែលត្រូវបានរកឃើញនៅមានសភាពដូច
ដើមនៅកន្លែងកើតហេតុ ។ ឪពុកម្តាយរបស់ Lisa Anne Frost (អាយុ ២២ឆ្នាំ) គឺជាអ្នកដំណើរ
ម្នាក់នៃជើងយន្តហោះលេខ ១៧៥ របស់ក្រុមហ៊ុន United Airlines ដែលបានហោះទៅបុក
អាគាខាងត្បូង ត្រូវធ្វើការរង់ចាំរហូតជិតមួយឆ្នាំទើបពួកគាត់បានទទួលនូវអ្វីដែលជារបស់
កូនស្រីខ្លួន ។
១០.ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ ១០០ថ្ងៃទើបអាចពន្លត់អគ្គីភ័យ
បានទាំងស្រុងនៅក្នុងតំបន់កើតហេតុនោះ ។
រូបភាពមួយចំនួនស្តីពីព្រឹត្តិការណ៍ថ្ងៃ ១១កញ្ញា ៖
ប្រធានាធិបតីអាមេរិកកាលពីសម័យកាលកើតឡើងនៃព្រឹត្តិការណ៍ ១១ កញ្ញានោះគឺលោក
George W. Bush ត្រូវបានអ្នកគ្រប់គ្រងការិយាល័យសេតវិមានលោក Andrew Card ផ្តល់
ដំណឹងអំពីយន្តហោះទីពីរបានហោះបុកអាគារពាណិជ្ជកម្ម WTC ខណៈពេលដែលលោក
George W. Bush កំពុងថ្លែងសន្ទរកថានៅឯរដ្ឋ Florida ។
ភាពចំលែករបស់លេខ៩១១បន្ទាប់ពី អាគារភ្លោះត្រូវបានរលំ
ក្រោយពីសហរដ្ឋអាមេរិចបានជួបសោកនាដកម្ម ការបើកយន្តហោះមកបុកអាគារភ្លោះមក
ស្រាប់តែមានមតិជាច្រើនបានលើកឡើងអំពីតួលេខ៩១១នេះ។
លោកអ្នកប្រាកដជាមិនជឿ ទៅនឹងមតិទំាងនេះប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់អំពីព័ត៌មាន
ទាក់ទងទៅនឹងលេខ៩១១ដើម្បីអោយដឹងរឹតតែច្បាស់Camenws សួមលើកឡើងនោះមាន
ដូចខាងក្រាម:
១ New York City មានចំនួន ១១អក្សរ
២Afghanistan មានចំនួន ១១អក្សរ
៣ ជនភេវកម្មដែលបញ្ជេរអោយយន្តហោះបើកបុកអាគារភ្លោះមានឈ្មោះថា Ramsub Yusebមានចំនួន១១អក្សរ
៤ George W Bush មានចំនួន ១១អក្សរ
៥ ទីក្រុងNew York គឺជារដ្ឋទី១១នៃ សហរដ្ឋអាមេរិច
៦ យន្តហោះទីមួយដែលបើកបុកអាគារភ្លោះ គឺជាជើងហោះហើរលេខ១១
៧ ជើងហោះហើរលេខ១១ បានដឹកអ្នកដំនើរចំនួន៩២នាក់សើ្មរនឹង ៩+២=១១
៨ ជើងហោះហើរលេខ៧៧ ជាយន្តហោះទីពីរដែលបើកបុកអាគារភ្លោះមានអ្នក
ដំនើរ៦៥នាក់ ៦+៥=១១
៩ សោកនាកម្មនេះកើតឡើងនៅថៃ្ងទី១១ ខែកញ្ញា (៩/១១ មានន័យថា ៩+១+១=១១)
១០ យន្តហោះឈ្មោះHijackedធ្លាក់នៅប៉ង់តាហ្គោ(Pentagon) នៅ Arlington ដឹកអ្នក
ដំនើរចំនួន២៥៤ ២+៥+៤=១១
១១ ក្នុងមួយឆ្នំាមាន៣៦៥ថៃ្ង តែថៃ្ងទី១១ខែកញ្ញានោះ គឺជាថៃ្ងទី២៥៤ មានន័យថា ២+៥+៤=១១
១២ ការបំផ្ទុះគ្រាប់បែកនៅ ទីក្រុងម៉ាទ្រីត(Madrid)នៅថៃ្ងទី៣ខែវិច្ជិការឆ្នាំ២០០៤ ៣/១១/២០០៤
៣+១+១+២+៤=១១
១៣ ទីក្រុងម៉ាទ្រីតមានហេតុការណ៏ផ្ទុះគ្រាប់បែកចំនួន៩១១ថៃ្ង បន្ទាប់មកអាគារភ្លោះត្រូវបាន
យន្តហោះបើកបុក។
១៤បើកកម្មវិធី Microsoft Word វាយអក្សរ Q33 NY ប្តូរFont ទៅ Wingdings លោកអ្នកអាច
មើលឃើញនូវសញ្ញា អាថ៌កំបំាងមួយជាក់ជាមិនខាន ដែលលោកអ្នកនឹកស្មានមិនដល់។